អំពីយើងខ្ញុំ

Radio Cambodia បាន​ចាប់​ផ្ដើម​ផ្សាយ​កម្មវិធីជា​​ភាសា​ខ្មែរ​នៅ​ឆ្នាំ​ ២០១៥ ហើយ​ក្រុម​ការងារ​ស្ម័គ្រចិត្តរួម​មាន​សមាជិក​ដែល​ជំនាញ​ចំណេះ​ដឹង​ខុស​ ប្លែក​ពីគ្នា​។ Radio Cambodia ​ផ្សាយ​ជា​រៀង​រាល់សប្តាហ៍នូវ​ព័ត៌មានឯករាជ្យ ត្រឹម​ត្រូវ​អព្យាក្រឹត្យ និង​មិន​លំអៀង។

តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​តាម​អ៊ីនធើណិត​​ កម្មវិធី​ផ្សាយ​ជា​ខេមរភាសា​របស់​ Radio Cambodia ជួយ​ដល់​បណ្ដា​ជន ដែល​ចង់​ស្ដាប់​ជំនួស​ការ​អាន។

ដោយ​ផ្ដោត​ការ​យក​ចិត្ដ​ទុក​ដាក់​ លើការ​ផ្សាយ​ទៅ​​តំបន់​អាស៊ី​អាគ្នេយ៍ Radio Cambodia ផ្ដល់​ជូន​នូវ​ទស្សនៈ​របស់​កម្ពុជា និង​អាស៊ាន។ មាតិកា​ និង​កម្ម​វិធី​ផ្សាយ​របស់​យើង​តាម​រយៈ​វ៉ិបសាយថ៍ ឧបករណ៍​ចល័ត និង​តាម​រយៈ​បណ្ដាញ​សង្គម​តាម​អ៊ីនធើណិត ជំរុញ​លើក​ទឹក​ចិត្ដ​ឲ្យ​បណ្ដា​ជន​មាន​កា​រសន្ទនា​ជាមួយ​គ្នា រួម​ទាំង​ការ​​ចែក​រំលែក​គំនិត​ល្អ​ៗ​រវាង​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ដទៃ​ទៀត​ដែល​មាន​វប្បធម៌​ចម្រុះ​នៅតំបន់​អាស៊ីអាគ្នេយ៍។

ក្នុង ​នាម​ជា​ផ្នែក​មួយ​នៃ​សាជីវកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិច​ត្រូនិច​ខ្មែរ​ អង្គរ (Khmer AEC), Radio Cambodia ជា​ការ​ចាប់​ផ្ដើម​ទំព័រ​ថ្មី​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់ Khmer AEC ក្នុង​ការ​ផ្សាយ​ជា​សម្លេង ដើម្បីបង្កើត​ឲ្យ​មាន​កម្មវិធី​ផ្សាយ​មាន​លក្ខណៈ​អប់រំ ពង្រីក​ការ​ស្វែងយល់​ពី​អាស៊ាន ផ្ដល់​ព័ត៌មាន​ច្បាស់​លាស់ ហើយ​ថែម​ទាំង​ផ្ដល់​ការ​កម្សាន្ដ​ និង​បម្រើ​ជូន​បណ្ដា​ជន​ទាំង​ឡាយ​ឲ្យ​ពួកគេ​ធ្វើ​​ការ​ពង្រីក​ បង្កើត​គំនិត​យោបល់ ក៏ដូច​ជា​ការ​បំប៉ន​ចំណេះ​ដឹង​ និង​ផ្ដល់​ទស្សនៈ​ផ្សេងៗ​​ក្នុង​តំបន់​ឲ្យ​បាន​ទូលំ​ទូលាយ​ផង​ដែរ​​អំពី​ បញ្ហា​សំខាន់ៗ​ជា​ច្រើន​ដែល​បណ្ដា​ជន​កំពុង​ជួ​បប្រទះ​ប្រចាំ​ថ្ងៃ​។

មាតិកា និង​កម្ម​វិធី​ផ្សាយ​របស់​យើង ធ្វើ​ការ​បក​ស្រាយ និង​ពន្យល់​អំពី​សង្គម និង​វប្បធម៌​របស់​កម្ពុជា និង​អាស៊ាន។ មិន​តែ​ប៉ុណ្ណោះ​កម្មវិធីយើង​ក៏​មាន​ជូន​នូវ​ព័ត៌មាន និង​ការវិភាគ​ផ្សេងៗ កម្មវិធី​បង្រៀន​ភាសា​ខ្មែរ និង​ព័ត៌មាន​ជា​ច្រើន​ទៀត​អំពី​អាស៊ាន និង​កម្ពុជាផង​ដែរ​។

មាតិកា និ​ងកម្ម​វិធី​ផ្សាយ​របស់ Radio Cambodia ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​មហាជន​ដែល​ជា​មិត្ដ​អ្នក​ស្ដាប់ និង​អាន​នៅ​ក្នុង​តំបន់​អាស៊ី​​អាគ្នេយ៍​ ដោយ​មាន​ផ្សាយ​ចេញ​ជាពីរ​ភាសា​មាន​ដូច​ជា​​ ភាសា​ខ្មែរ និង​អង់គ្លេស៕

© 2015 AEC Radio Cambodia - សេវា​នេះ​រួម​បញ្ចូល​ឯកសារ​រក្សា​សិទ្ធិ​ពី​ AEC Press